ប្រកាសអាសន្ន
កំដៅអតិបរមា
សេចក្តីជូនដំណឹងស្តីពី ធាតុអាកាស៕ ​​
អំពី


សេចក្តីផ្តើម

ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ក្នុងអាណត្តិទី  នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក​ និងឧតុនិយម មានមុខងារ និងភារកិច្ចដូចតទៅ :

- កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក បម្រើដល់ ការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ និង ការថែរក្សាការពារ ប្រកបដោយនិរន្តរភាព ជាលក្ខណៈជាតិ និងអន្តរជាតិ ស្របតាមកម្មវិធីនយោបាយរបស់​រាជរដ្ឋាភិបាល​។

- សិក្សាស្រាវជ្រាវ នូវសក្តានុពលទឹក រួមទាំងទឹកលើដី ទឹកក្រោមដី និងលើអាកាស ក្នុងក្របខ័ណ្ឌជាតិដើម្បី បង្កើតឡើងនូវមូលដ្ឋាន បច្ចេកវិទ្យាសាស្ត្រច្បាស់លាស់។

-  លើកទិសដៅ ផែនការរយៈពេលខ្លី មធ្យម និងវែង ក្នុងការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ និងការថែរក្សាការពារ នូវធនធានទឹក និងឧតុនិយម ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងនៅទីក្រុង និងជនបទ។

- គ្រប់គ្រង ត្រួតពិនិត្យ នូវរាល់ការធ្វើអាជីវកម្ម លើធនធានទឹកដោយផ្ទាល់ និងប្រយោល ប្រកបដោយប្រសិទ្ធិភាព និងកាត់បន្ថយឲ្យបានជាអតិបរមា នូវគ្រោះមហន្តរាយដែល​អាចកើតឡើង។

- រៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋាន និងបទប្បញ្ញតិផ្សេងៗ ដែលពាក់ព័ន្ធ នឹងការគ្រប់គ្រង ធនធានទឹក ព្រមទាំង តាមដានលើការអនុវត្ត។

- ប្រមូលចងក្រងឯកសារ និងធ្វើអាជីវកម្ម នូវទិន្នន័យឧតុនិយម និងជលសាស្ត្រ​ បម្រើដល់ វិស័យនានា ដែលមានការពាក់ព័ន្ធជាលក្ខណៈ ជាតិ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ សង្គមជាតិទាំងមូល។

- ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់ ​អង្គការវិជ្ជាជីវៈ សហគមន៍ និងប្រជាពលរដ្ឋទូទៅដែល មានការពាក់ព័ន្ធ ដើម្បីកែលំអរ និងការធ្វើអាជីវកម្ម ធនធានទឹកឲ្យបានសមស្រប​។

-       ពង្រីក និងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីមានវិធានការបណ្តុះបណ្តាលកែលំអរ និងផ្សព្វផ្សាយ។

-       ចូលរួមអនុវត្តការងាពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង។

-       ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ លើវិស័យធនធានទឹក និងឧតុនិយម។

 

 

ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ និង ជំនួយការពី រដ្ឋលេខាធិការ ចំនួនប្រាំពីររូប និងអនុរដ្ឋលេខាធិការ​ ចំនួនប្រាំពីររូប។

ក្រសួងមាននាយកដ្ឋានចំនួន ១០ និងមជ្ឈមណ្ឌលបច្ចេកទេសចំនួន  ដែលក្នុងនោះរួមមាន:

·         នាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស

·         នាយកដ្ឋាន ផែនការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

·         នាយកដ្ឋាន ជលសាស្ត្រ និងការងារទន្លេ

·         នាយកដ្ឋាន ឧតុនិយម

·         នាយកដ្ឋាន ធារាសាស្ត្រ

·         នាយកដ្ឋាន ទឹកស្អាត

·         នាយកដ្ឋាន វិស្វកម្ម

·         នាយកដ្ឋាន សហគមន៍អ្នកប្រើប្រាស់ទឹក

·         មជ្ឈមណ្ឌលបច្ចេកទេសធារាសាស្ត្រ និងឧតុនិយម។

ក្រសួងមានតំណាងនៅក្នុង ២៤ខេត្តក្រុងដែលហៅថា ”​មន្ទីធនធានទឹក និង ឧតុនិយម ” ដើម្បីបំរើការសកម្មភាព។ ក្រសួងមានមន្ត្រីបម្រើការចំនួនសរុប១៤០០នាក់ ដែលក្នុងនោះ ៦៦២នាក់ នៅរាជធានីភ្នំពេញ។

 

 

តួនាទីភារកិច្ចរបស់នាយកដ្ឋានឧតុនិយម

-  រៀបចំផែនការរយៈពេលខ្លី មធ្យម ក្នុងការស្តារ និងអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាព

នៃវិស័យឧតុនិយមទូទាំងប្រទេស។

-  បង្កើត និងគ្រប់គ្រងស្ថានីយឧតុនិយមនៅក្នុងប្រទេសទាំងមូល។

-  ផ្តល់ព័ត៌មានព្យាករណ៍អាកាសធាតុរយៈពេលខ្លី និងវែងដល់វិស័យដែលពាក់ព័ន្ធ។

-  ព្យាករណ៍ភាពមិនប្រក្រតីនៃបាតុភូត ឧតុនិយមនិងផ្តល់ព័ត៌មានឲ្យដឹងជាមុន ដើម្បីមានវិធានការ

ការពារ និងបង្ការគ្រោះថ្នាក់ដែលបណ្តាលពីមហន្តរាយ អាកាសធាតុ។

-  លើកកំពស់ចំណេះដឹង ផ្នែកទំនាក់ទំនងជាតិ និងអន្តរជាតិលើបច្ចេកវិទ្យា ឧតុនិយម។

-  ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយមកម្ពុជា ជាមួយឧតុនិយម នៃបណ្តាប្រទេសនានា និង

អង្គការឧតុនិយមពិភពលោក។

-  រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាពឧតុនិយមនៅក្នុងព្រះរាជាណា​ចក្រកម្ពុជា។

 

ស្ថានីយរ៉ាដាតេជោសែន

 

        នៅក្នុងខែ ឧសភា ឆ្នាំ២០១០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចនៅក្នុងការរៀបចំទំនើបកម្ម   វិស័យឧតុនិយមនៅកម្ពុជា ក្នុងគោល បំណងធ្វើឲ្យប្រសើរឡើងនូវ​​​ការ​ព្យាករណ៍ និងផ្តល់ព័ត៌មានអាកាសធាតុតាមរយៈ​ការប្រើប្រាស់​គ្រឿង​បរិក្ខាទំនើប។

          ការសម្រេចចិត្ត ត្រូវបានទទួលយកក្នុងការដាក់ឲ្យប្រើប្រាស់នូវរ៉ាដាធាតុអាកាស  ដែល​ចំណាយថវិការដោយ រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសន្យានៃគម្រោងត្រូវបានចុះហត្ថលេខា នាថ្ងៃទី ២១មករា ឆ្នាំ២០១១ នៅរាជធានី ភ្នំពេញ រវាងក្រសួងធនធានទឹក និងឧតុនិយម និងឧតុនិយម អន្តរជាតិបារាំង (MFI)​។​ ជាមួយគ្នានេះមានការ បណ្តុះបណ្តាល ស្តីពីដំណើរការ​ការថែទាំ​រ៉ាដា ការវិភាគ និងដំណើរការព្យាករណ៍អាកាសធាតុ ដោយឧតុនិយម អន្តរជាតិបារាំង (MFI)

             ស្ថានីយរ៉ាដាតេជោសែន​​ មាន​​ទីតាំងនៅរាជធានីភ្នំពេញដែលបានចាប់ផ្តើម សាងសង់​ នៅថ្ងៃទី ២០ មីនា ឆ្នាំ ២០១១ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១២ ។​ អាគារ​​​រ៉ាដាមានកំពស់ ៥០.៦០ម៉ែត្រ និងកំពស់សរុប ៦០.៦០ម៉ែត្រ ដែលរួមបញ្ចូលទាំងរបាំងការពារ​បាល់រ៉ាដា និង​ រ៉ាដាមានអង្កត់ផ្ចិត ២៤.៤៨ម៉ែត្រ ។ ស្ថានីយរ៉ាដាតេជោសែនមានចំនួន ១៣ជាន់ ដោយក្នុងនោះមាន៥ជាន់ ជាការិយាល័យសម្រាប់បំពេញការងារជាមួយ និង មជ្ឈម​ណ្ឌល​ព្យាករណ៍ធាតុអាកាស ។ ស្ថានីយរ៉ាដាតេជោសែនដំណើរការចាប់តាំងពីថ្ងៃទី ៤ មេសា ឆ្នាំ២០១២។